ហេតុផល​នៅ​ពីក្រោយ៖ រដ្ឋាភិបាល​ហ្វីលីពីន​លុបចោល​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​តម្លៃ ១០ពាន់​លាន​ដុល្លារ​ជាមួយ​ចិន

ដោយៈ​សុខុម

ម៉ានីល:  យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី២៧ មករា ឱ្យដឹងថា ខេត្ត​មួយ​នៃ​ប្រទេស​ហ្វីលីពីន បានសម្រេច​លុបចោល​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​មួយ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់១០ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ខ្លួន​បាន​ចុះ​ជាមួយ​ក្រុមហ៊ុន​ចិន។

គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​នេះ ស្ថិតក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍ធំៗបំផុត​ដែល​បណ្ដា​ក្រុមហ៊ុន​ចិន​ដេញថ្លៃ​បាន ក្រោម​រដ្ឋការ​ប្រធានាធិបតី រ៉ូ​ទ្រី​ហ្គោ ឌូ​ទើ​តេ ដែល​បាន​ពង្រឹង​ទំនាក់ទំនង​ការទូត​កាន់តែ​ស្អិតរ​មួ​ត ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចាប់តាំងពី​លោក​ចូលកាន់​អំណាច​ក្នុង​ឆ្នាំ២០១៦មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​សារព័ត៌មាន​ដដែល​ឱ្យដឹងថា ក្រុមហ៊ុន​ចិន China Communications Construction Co (CCCC) និង​ក្រុមហ៊ុន​ហ្វីលីពីន MacroAsia Corp បាន​ដេញថ្លៃ​គម្រោង​កែលម្អ​អាកាសយានដ្ឋាន Sangley Airport ស្ថិតក្នុង​ខេត្ត Cavite នេះ​ឈ្នះ​ក្នុង​ឆ្នាំ២០១៩ ។

ក្រុមហ៊ុន MacroAsia Corp បាន​ប្រាប់​ផ្សារភាគហ៊ុន​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ថា “សេចក្ដីជូនដំណឹង​អំពី​ការជ្រើសរើស និង​ការផ្ដល់​កិច្ចព្រមព្រៀង អនុវត្តន​ន៍​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ Sangley Point International Airport ដែល​បានចេញ​នៅ​ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ ត្រូវបាន​លុបចោល​វិញ​ហើយ” ។

លោក Juanito Victor Remulla អភិបាលខេត្ត Cavite បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា “លិខិតស្នាម​របស់​ក្រុមហ៊ុន​ទាំងនេះ​ខ្វះ៣ ទៅ៤ឯកសារ។ យើង​ចាត់ទុក​វា​ជា​សញ្ញា​បង្ហាញថា ពួកគេ​មិនបាន​ប្ដេជ្ញាចិត្ត​អនុវត្តន៍​គម្រោង​នេះ ឱ្យបាន​ពេញលេញ​នោះឡើយ” ។

លោក​បានលើកឡើង​តាមរយៈ​ពេល​ហ្វេ​ស​ប៊ុ​ក ផូស (Post) ថា រដ្ឋបាលខេត្ត​នឹង​ចាប់ផ្ដើម​ចរចា​រក​ដៃគូ​ថ្មី ក្នុង​វិស័យ​ឯកជន ដើម្បី​បន្ត​អនុវត្ត​គម្រោង​អាកាសយានដ្ឋាន​នេះ។

គេ​ដឹងថា ក្រុមហ៊ុន CCCC ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ចិន ដែល​សហរដ្ឋអាមេរិក បាន​ចុះ​បញ្ជីខ្មៅ ដោយសារ​តួនាទី​របស់​ពួកគេ​នៅក្នុង​ការសាងសង់ និង​ការធ្វើ​យោ​ធូប​នីយកម្ម លើ​បណ្ដា​កោះ​សិប្ប​និមិត្ត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

អភិបាលខេត្ត​ខាងលើ​បាន​គូសបញ្ជាក់ថា ការចុះបញ្ជី​ខ្មៅ​របស់​ស​ហ​រដ្ឋ​អាមេរិក​គ្មានអ្វី​ពាក់ព័ន្ធ នឹង​ការលុបចោល​កិច្ចព្រមព្រៀង​នេះឡើយ។

ចំណែក​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន CCCC ក៏​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានដែរ​ជុំវិញ​បញ្ហា​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here