ផ្សារភាគហ៊ុនអាស៊ីដាំក្បាលចុះដោយសារក្ដីបារម្ភខ្លាចសំណើទម្លាក់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចអាមេរិកជាប់គាំង

ដោយៈសុខុម

ញូវយ៉ក/សិង្ហបុរី:  ភាគហ៊ុនអាស៊ីបានដាំក្បាលចុះ នៅថ្ងៃអង្គារ ទី២៦ មករានេះក្រោយពីហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន នៅពេលពិភពលោកព្រួយបារម្ភកាន់តែខ្លាំងពី សំណើរបស់ប្រធានាធិបតីអាមេរិកចូ បៃឌិន ដើម្បីទម្លាក់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច១,៩ទ្រី​លានដុល្លារអាចនឹងជាប់គាំង ដោយទាញអតិរេកថវិការបស់ក្រសួងរតនាគារអាមេរិកឱ្យធ្លាក់ចុះទាបរយៈពេល៣សប្ដាហ៍។

ការមិនសូវហ៊ានប្រថុយ នឹងហានិភ័យបានធ្វើឱ្យរូបិយប័ណ្ណដុល្លារ ឡើងថ្លៃទល់នឹងរូបិយប័ណ្ណផ្សេងៗទៀត ខណៈថ្លៃប្រេងធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងទីផ្សារទូទាំងអាស៊ី ផ្សារភាគហ៊ុនកូរ៉េខាងត្បូងបានធ្លាក់ចុះ១,៧% ផ្សារភាគហ៊ុនក្រុងហុងកុងបានធ្លាក់ចុះ១,៧% ផ្សារភាគហ៊ុនជប៉ុនបានធ្លាក់ចុះ០,៦% និងផ្សារភាគហ៊ុនចិនបានធ្លាក់ចុះ ១,៥%។ ផ្សារភាគហ៊ុនទាំងអស់នេះ សុទ្ធតែបានហក់ឡើងខ្ពស់នៅខែនេះ។

សន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុតរបស់ពិភពលោក MSCI World ដែលផ្តោតលើភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុនបានធ្លាក់ចុះ០,៧% ដល់៧២២,៧ពិន្ទុ ប៉ុន្តែវាតិចតួចណាស់ បើធៀបនឹងការហក់ឡើងខ្ពស់បំផុត មិនធ្លាប់មានកាលពីថ្ងៃច័ន្ទ ទី២៥ មករា ហើយនៅតែកើនឡើង៩% គិតមកទល់ពេលនេះក្នុងឆ្នាំនេះ។

ទីផ្សារភាគហ៊ុនអូស្ត្រាលី បានបិទបណ្ដោះអាសន្ន ដោយសារប៉ះចំថ្ងៃបុណ្យជាតិ។ ចំណែកឯផ្សារភាគហ៊ុនអាមេរិក S&P 500 បានធ្លាក់ចុះ០,២៦%។

ពិភពលោកកំពុងតែបាញ់ក្រសែភ្នែក ទៅរករដ្ឋាភិបាលវ៉ាស៊ីនតោន ខណៈក្រុមសមា​ជិកសភាអាមេរិកបានយល់ស្របថា ការទទួលបានវ៉ាក់សាំងកូវីដ-១៩ សម្រាប់ពល​រដ្ឋអាមេរិកគួរតែជាអាទិភាពចម្បង ទោះបីពួកគេខ្វែងគំនិតគ្នាជុំវិញទំហំ កញ្ចប់ថវិកាស    ង្គ្រោះ ដើម្បីស្ដារសេដ្ឋកិច្ចពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩យ៉ាងណាក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here