ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាសម្រាប់ “គម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាត និងសមត្ថភាពរដ្ឋាករទឹក”។
កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងវិស័យទឹកស្អាត សមត្ថភាពប្រតិបត្តិករ និងធនធានមនុស្សនៅកម្ពុជា។
កំណត់ហេតុនៃកិច្ចពិភាក្សានេះ ត្រូវបានចុះហត្ថលេខាដោយលោក រដ្ឋលេខាធិការ ស៊ឹម ស៊ីថា លោកអ៊ិន សាកាន ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក SANUI Kazumasa ប្រធានតំណាងការិយាល័យJICA ប្រចាំកម្ពុជា៕








