ភាគីម៉ាឡេស៊ី​ស្វែងយល់​ពី​បរិយាកាស​វិនិយោគ​ និងបទបញ្ញត្តិ​ច្បាប់​នានា​

ដោយៈ ម៉ាល័យ

   ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគមកពីរដ្ឋសេឡាំងហ្គ័រ ប្រ​ទេសម៉ាឡេស៊ីដឹកនាំដោយលោក Ng Sze Han ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ Selangor (Exco) ទទួលបន្ទុកវិនិយោគ ពាណិជ្ជកម្ម និងចល័តភាព។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងសិក្សា ស្វែងយល់ពីបរិយាបទវិនិយោគ និងបទប្បញ្ញត្តិពាក់ព័ន្ធនានានៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានមតិក្នុងជំនួបនេះ ភាគីម៉ាឡេស៊ី (Invest Selangor)បានណែនាំអំពីព្រឹត្តិការណ៍ Selangor International Business Summit (SIBS) 2026 ដែលជាវេទិកាធុរកិច្ចថ្នាក់តំបន់ដ៏សំខាន់មួយសម្រាប់តភ្ជាប់សហគ្រិន និងវិនិយោគិនក្នុងតំបន់អាស៊ាន ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកឱកាសធុរកិច្ចរួមគ្នារវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកសួន សុផលបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះភាគីម៉ាឡេស៊ី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានជម្រាបជូនដោយសង្ខេប អំពីច្បាប់និងបទប្បញ្ញត្តិ កញ្ចប់លើកទឹកចិត្ត ប្រកបដោយភាពឆ្លាតវៃ ជាពិសេសសេវាការថែទាំវិនិយោគ ដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះជាជំហានដ៏សំខាន់មួយ ក្នុងការបើកទ្វារទទួលអ្នកវិនិយោគគិនបរទេស និងលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here