ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការកែលំអរ និងពង្រីកកំណាត់ផ្លូវជាតិលេខ១ នឹងមានប្រវែងជាង៥៣គីឡូម៉ែត្រ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ សីហាកន្លងមកនេះ។
ព័ត៌មានពីកិច្ចប្រជុំនេះបានឲ្យដឹងថា គម្រោងដ៏មានសារសំខាន់នេះ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកជញ្ជូន និងសម្រួលការធ្វើចរាចរណ៍ តាមរបៀងសេដ្ឋកិច្ចភាគខាងត្បូង ដោយគ្របដណ្តប់លើ៖១. ការប្រែក្លាយ និងពង្រីកផ្លូវជាតិលេខ១ (ប្រវែងសរុប៥៣គ.ម): ពង្រីកពី២ ទៅ៦គន្លង និង៤គន្លង តាមផ្នែកជាក់ស្តែង រួមទាំងការសាងសង់ផ្លូវអាកាស(Viaduct)នៅចំណុចប្រជុំជន/ផ្សារសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាកកស្ទះ។
គម្រោងនេះត្រូវបានសិក្សា និងផ្តល់ហិរញ្ញប្បទានសម្បទានដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)៕








