ក្រសួង​ពិភាក្សាកម្រិត​ថ្នាក់ដឹកនាំ​ លើ​គម្រោង​ផែន​ការ​ថវិកា​ឆ្នាំ​២០២៧​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះដឹកនាំដោយលោកចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ និងមន្រ្តីពាក់ព័ន្ឌ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និង សម្រេចលើគម្រោងផែនការថវិកាឆ្នាំ ២០២៧ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងសងខាង បានគូសបញ្ជាក់អំពីស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលជាបច្ច័យត្រូវយកចិត្តទុកដាក់ ក្នុងការវេចខ្ចប់គម្រោងថវិកា របស់ កសហវ. និង បណ្តាក្រសួង ស្ថាប័ន ។

បន្ទាប់ពីបានឯកភាពលើលទ្ធផល នៃកិច្ចប្រជុំចរចាកម្រិតបច្ចេកទេស និងពិនិត្យសម្រេចលើគម្រោងថវិកា របស់អង្គភាពថវិកា ដែលមានតួលេខព្យួរសុំការ សម្រេចពីថ្នាក់ដឹកនាំក្នុងថ្ងៃនេះចំនួន ១២ អង្គភាព។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានផ្តល់ការកត់សម្គាល់លើចំណុចបច្ចេកទេសមួយចំនួន ដើម្បីពង្រឹងការងារថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)សំដៅបង្កើនប្រសិទ្ធភាព ភាពសន្សំសំចៃ និងតម្លាភាពថវិកា៕

LEAVE A REPLY

Please enter your comment!
Please enter your name here