ដោយ៖គង់ លាងហួរ
ភ្នំពេញ៖ លោកប្រធានាធិបតីចិនស៊ី ជីនពីងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយឡាវ ដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងការផ្លាស់ប្ដូរបទពិសោធន៍កាន់តែស៊ីជម្រៅលើអភិបាលកិច្ចបក្ស និងរដ្ឋ។
លោកស៊ី ជីនពីងបានធ្វើកិច្ចសន្ទនាមួយតាមទូរសព្ទជាមួយលោក Thongloun Sisoulith ដែលជាអគ្គលេខាធិការនៃគណបក្សបដិវត្តន៍របស់ប្រជាជនឡាវថា ជំនួសមុខអោយគណបក្សកុម្មុយនីស្ដចិន ព្រមទាំងរដ្ឋាភិបាលចិន និងប្រជាជនទាំងអស់ លោកចូលរួមអបអរដល់លោក Thongloun Sisoulith ដែលបានឈ្នះក្នុងការបោះឆ្នោត។
លោកស៊ីបាននិយាយថា សន្និបាទគណបក្សប្រជាជនបដិវត្តន៍លើកទី១១ បានប្រព្រីត្តទៅដោយជោគជ័យ និងសម្រេចបានដាក់ចេញនូវវិធីសាស្ត្រនិងវិធានការថ្មីៗ ស្ដីពីអភិបាលកិច្ចបក្ស និងរដ្ឋ ដែលមានសារៈសំខាន់យ៉ាងធំធេងក្នុងការជំរុញបន្តការអភិវឌ្ឍន៍ ក្នុងបុព្វហេតុសង្គមនិយមរបស់ឡាវ។
លោកមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់គណៈកម្មការធិការកណ្ដាលថ្មីរបស់គណៈបក្សប្រជាជនបដិវត្តន៍ដឹកនាំដោយលោកThongloun សមាជិកបក្ស និងប្រជាជនឡាវទាំងអស់ នឹងរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅ ដែលបានកំណត់នៅសមាជលើកទី១១។ ចិន និងឡាវជាប្រទេសជិតខាង ដែលមានព្រំប្រទល់ជាប់ភ្នំនិងទន្លេ គួរបញ្ជាក់បន្ថែមថាការជំរុញការដឺកនាំរបស់បក្សកុម្មុយនីស្ដនិងការប្រកាន់ខ្ជាប់នូវការតម្រង់ទិសសង្គមនិយមគឺជាលក្ខណៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។
ទំនាក់ទំនងរវាងចិននិងឡាវជាប្រវត្តិសាស្ដ្រដ៏ល្អបំផុត លោកស៊ីក៏បានចង្អុលបង្ហាញពីផលប៉ះពាល់រួមគ្នា នៃការប្រែប្រួល ដែលយើងមើលមិនឃើញនៅក្នុងសតវត្សរ៍ពិភពលោក និងការរីករាលដាលនៃជំងឺកូវីដ១៩ជាសកល។
លោកបានស្នើឱ្យភាគីទាំងពីរគួរជម្រុញជាប្រចាំនូវការស្ថាបនាគម្រោងធំៗ ដូចជាច្រករវាងសេដ្ឋកិច្ចចិន និងឡាវ និងផ្លូវរថភ្លើងចិន និងឡាវ និងជំរុញឱ្យមានសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។
លោកស៊ីបានអំពាវនាវអោយមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើអោយការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យផ្សេងៗដូចជា វប្បធម៌ យុវជន និងទេសចរណ៍ ព្រមទាំងបន្តបង្កើនមាតិកាវប្បធម៌ នៃសហគមន៍ចិន និងឡាវនៅពេលអនាគតរួមគ្នា។
ប្រទេសចិននឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ជំនួយជាវ៉ាក់សាំង។
ចិនមានឆន្ទៈធ្វើការជាមួយឡាវ ដើម្បីពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការក្នុងតំបន់ និងចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍រួម និងវិបុលភាព។
លោកស៊ីក៏បានជូនពរលោក Thongloun ឱ្យសម្រេចបានសមិទ្ធផលថ្មីៗក្នុងដំណែងដ៏សំខាន់ថ្មីរបស់លោក៕
ប្រភព៖ភ្នាក់ងារសារពត៌មានXinhua