សិង្ហបុរីទាក់ទាញការវិនិយោគមានទំហំទឹកប្រាក់ជាង១៧ពាន់លានដុល្លារជាច្រើនជាងរំពឹងទុក

ដោយ៖ គង់ លាងហួរ

សិង្ហបុរី៖ យោងតាមទិន្នន័យ ដែលបានបង្ហាញ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ថា (EDB) កាលពីថ្ងៃពុធកន្លងនេះ បានបញ្ជាក់ថា ប្រទេសសិង្ហបុរីទទួលបានប្រាក់១៧.២ពាន់លានដុល្លារក្នុងការបោះទុនវិនិយោគកាលពីឆ្នាំមុន កើនពី១៥.២ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នេះលើសពីគោលដៅរបស់ EDB ដែលរំពឹងទុកថា ការវិនិយោគនឹងមានទំហំទឹកប្រាក់តែពី៨ ទៅ១០ពាន់លានដុល្លារក្នុងរយៈពេលមធ្យម និងវែង។ តួរលេខនេះ គឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ ដែលការវិនិយោគមានទំហំទឹកប្រាក់ទៅដល់១៨ពាន់លានដុល្លារ។

លោក Chan Chun Sing រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងឧស្សាហកម្ម បានប្រាប់អ្នកសារព័ត៌មាន ក្នុងកិច្ចសម្ភាសមួយតាមអនឡាញថា នេះបង្ហាញពីការខិតខំប្រឹងប្រែងដ៏ខ្លាំងមួយពីក្រុមការងាររបស់ EDB ក្នុងឆ្នាំ ដែលសម្បូរដោយបញ្ហាប្រឈម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំមុន វិស័យអេឡិកត្រូនិច និងគីមី នៅតែជាប្រភពវិនិយោគធំជាងគេជា ក្នុងវិស័យអេឡិកត្រូនិចបានទាក់ទាញការវិនិយោគគិតជាទឹកប្រាក់៦.៥ពាន់លានដុល្លារ និងវិស័យគីមីទទួលបានការវិនិយោគគិតជាទឹកប្រាក់៤.១ពាន់លានដុល្លារ។

ការបោះទុនវិនិយោគរបស់សហរដ្ឋអាមេរិកមាន៥៣.៤ភាគរយ នៃការវិនិយោគសរុបនៅសិង្ហបុរី បន្ទាប់មកទីវិនិយោគិនក្នុងស្រុកមាន១៧.៣ភាគរយ និងអឺរ៉ុប១៧.១ភាគរយ។

ការចំណាយក្នុងអាជីវកម្មសរុបក្នុងមួយឆ្នាំ ដែលសំដៅទៅលើក្រុមហ៊ុនចំណាយ លើប្រាក់ឈ្នួល និងជួលទីតាំង មានទំហំទឹកប្រាក់៦.៨ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹង៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។

នៅពេលដែលគម្រោងទាំងនេះត្រូវបានដំណើរការពេញលេញ នឹងបង្កើតការងារចំនួន១៩,៣៥២កន្លែង ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ និងចូលរួមចំណែកប្រាក់ចំនួន១.២ពាន់លានដុល្លារក្នុងការបន្ថែមតម្លៃក្នុងមួយឆ្នាំ។

ការងារ៤៥ភាគរយ នៃការងារទាំងនេះ នឹងស្ថិតក្នុងវិស័យផលិតកម្ម វិស្វកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មភស្តុភា វិស័យឌីជីថលនឹងមានចំណែក២៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here