តើ​អតិថិជន​ត្រូវមាន​លក្ខណៈសម្បត្តិ​បែបណា​ដើម្បី​ទទួល​ឥណទាន​គេហដ្ឋាន​បាន?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ឥណទាន​គេហដ្ឋាន គឺជា​ប្រភេទ​ផលិតផល​ឥណទាន មាន​រយៈពេល​វែង របស់​ធនាគារ ដែល​បាន​បង្កើតឡើង​ដើម្បី​ផ្តល់ជូន​សាធារណជន ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុងតែ​សាងសង់​ឬ​សាងសង់​រួច ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ឬក៏​សម្រាប់​យកទៅ​សាងសង់​គេហដ្ឋាន លើដី​កម្មសិទ្ធិ​ដែលមាន​ស្រាប់ ។

១) ប្រភេទ​ប្រាក់ ទំហំ​ឥណទាន និង​រយៈពេល​ឥណទាន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥណទាន​គេហដ្ឋាន ត្រូវបាន​ផ្តល់ជូន​អតិថិជន​ជា​ប្រាក់​ដុល្លារ​អាមេរិក និង​មិនត្រូវ​លើសពី៧០ភាគរយ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ ឬ​សាងសង់​គេហដ្ឋាន​លើដី​កម្មសិទ្ធិ​ដែលមាន​ស្រាប់​នោះឡើយ។

រយៈពេល​ខ្ចី​អតិបរមា១០ឆ្នាំ ចំពោះ​អតិថិជន​ជា​កម្មករ និយោជិត​កំពុង​បម្រើ​ការងារ ក្នុង​ស្ថាប័ន​សាធារណៈ និង​ទីភ្នាក់ងារ​ជាតិ-អន្តរជាតិ ដោយ​មិនត្រូវ​លើសពី​អាយុ​ចូលនិវត្តន៍​ឡើយ។

អតិថិជន​ផ្សេងទៀត ត្រូវមាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ​ចាប់ពី​ពេល​ទទួល​ប្រាក់កម្ចី​រហូតដល់​កាល​វសាន នៃ​រយៈពេល​ខ្ចីប្រាក់​មិនត្រូវ​លើសពី​អាយុ៦០ឆ្នាំ​ឡើយ ។

 ២) លក្ខណសម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​គេហដ្ឋាន

ជនកម្ពុជា​គ្រប់រូប​ដែលជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន​មានមុខ​របរ ប្រាក់បៀវត្សរ៍ ឬ​ប្រភព​ចំណូល​ដែលមាន​និរន្តរភាព និង​មានលទ្ធភាព​អាច​សងបំណុល​បាន។

មាន​ប្រវត្តិ កេរ្តិ៍ឈ្មោះ អត្ត​ចរិតល្អ និង​មាន​ចេតនា​សងបំណុល។ មាន​ទីលំនៅ​អចិ ន្ត្រៃ​យ៍ ដោយមាន​ការបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ ក្នុង​តំបន់​របស់ខ្លួន​រស់នៅ។

ធានា​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និង​ទាន់ពេលវេលា​ជូន​ធនាគារ។គេហដ្ឋាន​ដែល​ទិញ ត្រូវ​ស្ថិតក្នុង​តំបន់​ប្រតិបត្តិការ​របស់​ធនាគា​រ ដោយមាន​ការបញ្ជា​ក់ទ​ទួល​ស្គា​ល់ពី​អាជ្ញាធរ​មូលដ្ឋាន​តាមផ្លូវ​ច្បាប់។

មិន​មានបំណង​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ ក្រៅពី​តំបន់​ប្រតិបត្តិការ​របស់​សាខា​ធនាគារ ដែល​ខ្លួន​បាន​ជំពាក់​បំណុល​រហូតដល់​ពេល​សង​រួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here