មីយ៉ាន់ម៉ាប្រកាសលុបចោលការវិនិយោគថៃលើកំពង់ផែដ៏ធំរបស់ខ្លួន

ដោយ៖ គង់ លាងហួរ

យុំាងហ្គោន៖ ប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួននឹងលុបចោលកិច្ចកុងត្រាជាមួយក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្សមួយរបស់ប្រទេសថៃដើម្បីធ្វើការលើគម្រោងកំពង់ផែទឹកសមុទ្រជ្រៅដ៏ចម្រូងចម្រាសមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

គម្រោងដ៏ធំរបស់ក្រុង Dawei នេះ ត្រូវបានចាត់ថាជាគម្រោងមួយដ៏សំខាន់ សម្រាប់ការជំរុញការវិនិយោគ បរទេស ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈគម្រោងនេះត្រូវបានគ្រប់គ្រង ដោយយោធាជាច្រើនទសវត្សរ៍ ប៉ុន្តែវាបានបរាជ័យជាច្រើនដង រួមមានការខ្វះថវិកាអភិវឌ្ឍន៍ និងការប្រឆាំងក្នុងស្រុក។

ជាមួយគ្នានេះ គម្រោង ដែលបានពន្យាពេលដ៏យូរ នៅជុំវិញភាគខាងត្បូងនៃក្រុងDawei មានបំណងអភិវឌ្ឍន៍ទៅជាតំបន់ឧស្សាហកម្មមួយ ដែលមានទំហំប្រហែល២០០គីឡូម៉ែត្រការ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មាធិការទទួលបន្ទុកលើតំបន់សេដ្ឋកិច្ចពិសេសក្រុង Dawei បាននិយាយកាលពីម្សិលមិញថា ខ្លួនបានបាត់បង់នូវការជឿទុកចិត្ត លើក្រុមហ៊ុនអភិវឌ្ឍន៍ថៃនិងអ៊ីតាលី ក្រោយពីតំបន់នេះកើតមាននូវបញ្ហាដដែលៗ។

ជុំវិញការប្រកាសការលុបចោលកិច្ចកុងត្រានេះ គណៈកម្មាធិការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនេះ បានពន្យល់ពីមូលហេតុនៃការពន្យាពេលដដែលៗ ការបន្តរំលោភបំពាននៃកាតព្វកិច្ចហិរញ្ញវត្ថុ ក្រោមកិច្ចកុងត្រានិងសម្បទានិក ការខកខានមិនបានបញ្ជាក់ពីសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីបន្តការអភិវឌ្ឍន៍។

ប្រធានគណៈកម្មាធិការនៃការគ្រប់គ្រងក្រុង Dawei លោក Tun Naing បាននិយាយថា បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាកំពុងស្វែងរកអ្នកអភិវឌ្ឍន៍ថ្មី ដើម្បីធ្វើការវិនិយោគក្នុងគម្រោងនេះ។

ក្រុមហ៊ុនអភិវឌ្ឍថៃនិងអ៊ីតាលីខាងលើមិន មិនអាចទាក់ទងសុំការបកស្រាយភ្លាមៗទេ។

ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងបាងកកនេះ បានដកខ្លួនចេញពីគម្រោងក្នុងឆ្នាំ២០១៣ ខណៈជប៉ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម ក្នុងការវិនិយោគលើគម្រោងនេះ៕ ប្រភព៖ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here