ក្រសួងវប្បធម៌​ផ្តោត​លើ​អភិបាលកិច្ច​នៃ​ការ​ថែរក្សា​ ការពារ​ និង​គ្រប់គ្រង​សម្បត្តិ​វប្បធម៌​ និង​អត្ត​សញ្ញាណ​ជាតិ

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំធ្វើបទបង្ហាញ និងពិភាក្សា ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីអភិបាលកិច្ចនៃការថែរក្សា ការ​ពារ និងគ្រប់គ្រងសម្បត្តិវប្បធម៌ និងអត្តសញ្ញាណជាតិ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិគ្រោះយោបល់ផ្តល់ធាតុចូលលើបរិបទជាក់ស្តែងនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសពាក់ព័ន្ធជាក់ស្តែង អំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះកិច្ចការ ថែរក្សា ការពារ និងគ្រប់គ្រងសម្បត្តិវប្បធម៌ និងអត្តសញ្ញាណជាតិប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវប្បធម៌ ដែលលើកឡើងដោយប្រតិភូគណបក្សនីមួយៗ នៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here