រដ្ឋាភិបាល​ចាប់​ផ្តើម​ពិភាក្សា​ពី​គម្រោង​ស្នើ​សុំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តកំពង់ធំ​

ដោយៈ ចំណាន

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចប្រជុំច្រ​ក​ចេញ-ចូលតែមួយ” លើកទី៣ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង​ដើម្បីពិនិត្យពិភាក្សា លើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោកជា វុទ្ធី អគ្គលេខា​ធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណា​ក់តំណាងក្រសួង-ស្ថាប័ន និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសស្វាយចន្ទីរបស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសឯកទេសគំរូមួយ សម្រាប់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុង ការស្រូបយកគម្រោ​ងវិនិយោគ ដោយផ្តោតសំខាន់លើការកែច្នៃស្វាយចន្ទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here