កម្ពុជា​បិទ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​សញ្ញា​ជំនួយ​នាវាចរណ៍​នៅតាម​ផ្លូវ​ទឹក​ក្រោម​ជំនួយ​កូរ៉េ​

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកអៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីពិធីបិទបញ្ចប់ គម្រោងអភិវឌ្ឍន៍សញ្ញាជំនួយនាវាចរណ៍នៅតាមផ្លូវទឹកនៅកម្ពុជា។

ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តំណាងមកពីកំពង់ផែស្វយ័តភ្នំពេញ មន្រ្តីបច្ចេកទេសពាក់ព័ន្ធ និងក្រុមអ្នកជំនាញការ នៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងអភិវឌ្ឍន៍សញ្ញាជំនួយនាវាចរណ៍ នៅតាមផ្លូវទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ ក្នុងគោលបំណងធានាឱ្យបាននូវសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍តាមផ្លូវទឹកនៅកម្ពុជា។

នៅក្នុងឆ្នាំ២០២៦នេះ គម្រោងបានរៀបចំដំឡើងពោងសញ្ញាជំនួយនាវាចរណ៍ នៅតាមបណ្តោយទន្លេមគង្គក្រោម ចាប់ពីទន្លេចតុមុខរហូតដល់ព្រំដែនកម្ពុជា -វៀតណាម ផ្តល់រថយន្តសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តគម្រោង ព្រមទាំងបណ្តុះបណ្តាលសមត្ថភាពបន្ថែ​មដល់មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន និងកំពង់ផែស្វយ័តភ្នំពេញ និងបានរៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់ប្រព័ន្ធនាវាចរណ៍នៅតាមផ្លូវទឹក នៅក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ជាមួយគ្នានេះដែរ ជំហានបន្ទាប់ អគ្គនាយកដ្ឋាននឹងរៀបចំឯកសារគាំទ្រនានា ដើម្បីស្នើសុំថវិកាសម្រាប់គម្រោងបន្តឆ្នាំ២០២៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here