កម្ពុជា មីយ៉ាន់ម៉ាចុះ MoU ដើម្បី​ផ្សារ​ភ្ជាប់​ប្រទេស​ពីរ​គោលដៅ​ទេស​ចរណ៍​តែ​មួយ​

ដោយៈ ចំណាន

    មីយ៉ាន់ម៉ាៈ អនុស្សរណៈនៃការយោគយល់គ្នា ជាជំហានជំរុញល្បឿនឱ្យសម្រេចបាននូវគម្រោង “ប្រទេសពីរ គោលដៅទេសចរណ៍មួយ”។

ដោយទទួលបានគោលការណ៏ដ៏ខ្ពង់ខ្ពស់ អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោកMaung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នាគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា ការបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ការជំរុញជើងហោះហើរត្រង់ និងជាប្រចាំឱ្យកាន់តែកើនឡើង ការចែករំលែកបទពិសោធ និងកាលានុវត្តល្អៗ ក្នុងការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាជន អ្នកធ្វើដំណើរ វិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ និងផ្តល់ផលប្រយោជន៍ជាអតិបរមា ជាពិសេសការពន្លឿនគម្រោង “ប្រទេ​សពីរ គោលដៅទេសចរណ៍មួយ”។

កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៧១ឆ្នាំមកហើយ ហើយបាននិងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ តាមរយៈយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here