រដ្ឋមន្រ្តីទេសចរណ៍ៈ រដូវកាលបៃតង​មិនមែន​គ្រាន់​តែ​ជា​រដូវ​ភ្លៀង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​រដូវ​នៃ​ភាព​ស្រស់​បំព្រង​ ជីវ​ចម្រុះ

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសូងទេសចរណ៍លោកហួត ហាក់បានថ្លែងថារដូវកាលបៃតង មិនមែនគ្រាន់តែជារដូវភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែជារដូវនៃភាពស្រស់បំព្រង ជីវចម្រុះ និងបទពិសោធន៍ទេសចរណ៍ដ៏ពិសេស ដែលកម្ពុជាចង់ចែករំលែកទៅកាន់ពិភពលោក”។

លោកថ្លែងបែបនេះ បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចូលរួមកម្មវិធីនេះ លោកហួត ហាក់បានអញ្ជើញសំណេះ​សំណាល និងផ្តល់អនុសាសន៍ដល់ក្រុមការងារ KiloTRAVEL និងក្រុម Cambodia International Models មុនពេលចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងបេសកកម្មផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា នារដូវកាលបៃតង ឆ្នាំ២០២៦។

បេសកកម្មនេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការផ្សព្វផ្សាយ គោលដៅទេសចរណ៍សំខាន់ៗនៅខេត្តសៀមរាប និងតំបន់ជុំវិញ តាមរយៈការផលិត និងចែករំលែកមាតិកាឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ហាញពីសម្រស់ធម្មជាតិ វប្បធម៌ អរិយធម៌ និងបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងរដូវកាលបៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here