ដោយ: សហសេវិក
អន្តរជាតិ: ផ្ទះឯកជនថ្មីប្រហែល ៣.៥៥០ យូនីតត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅឆមាសទីពីរ ឆ្នាំ២០២៦ ហើយគម្រោងចំនួន៤ ដែលមានផ្ទះសរុបចំនួន១.៦៧៩យូនីត គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកក្កដា។
ក្រុមអ្នកវិភាគរំពឹងថា ការដាក់ឱ្យដំណើរការលំនៅឋានថ្មីៗនឹងជំរុញឱ្យតម្លៃផ្ទះកើនឡើង។ នៅឆមាសទី១ ឆ្នាំ២០២៦ បណ្តាអ្នកអភិវឌ្ឍន៍បានដាក់ឱ្យដំណើរការផ្ទះឯកជនចំនួន ៣.៥៣៤យូនីត ហើយផ្ទះប្រមាណ២.៨១០ យូនីតត្រូវបានលក់ចេញ។
គម្រោងលំនៅឋានលក់ដាច់ជាងគេបំផុត រួមមានគម្រោង River Modern (៩៣% នៃលំនៅឋានសរុបចំនួន ៤៥៥យូនីត បានលក់ចេញ) គម្រោង Pinery Residences (៩៤ភាគរយនៃលំនៅឋានសរុបចំនួន ៥៨៨ យូនីតបានលក់ចេញ) និងគម្រោង Tengah Garden Residences បានលក់ចេញស្ទើរទាំងស្រុង។
គម្រោងលំនៅឋានធំៗចំនួន៤ ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែកក្កដារួមមាន គម្រោង Amberwood at Holland (២៣០ យូនីត) គម្រោង Dunearn House (៣៨០ យូនីត) គម្រោង Lentor Gardens Residences (៤៩៩ យូនីត) និងគម្រោង Lucerne Grand (៥៧០ យូនីត)។
តម្លៃអចលនទ្រព្យបានបន្តកើនឡើង។ ប៉ុន្តែ កំណើនស្ថិតក្នុងល្បឿនយឺតជាងមុន។ តម្លៃផ្ទះឯកជនបានកើនឡើង៣,៣ភាគរយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះពី៣,៩ភាគរយក្នុងឆ្នាំ២០២៤ និងទាបជាងកំណើន១០,៦ភាគរយក្នុងឆ្នាំ២០២១។
ទន្ទឹមនឹងនេះ តម្លៃលំនៅឋានសាធារណៈប្រភេទទី២ (resale) ក៏បានថយចុះផងដែរ ដោយកើនឡើង២,៩ភាគរយក្នុងឆ្នាំ២០២៥ បន្ទាប់ពីកើនឡើង៩,៧ភាគរយក្នុងឆ្នាំ២០២៤៕ប្រភព: The Business Times៕










