តម្លៃជួល​ការិយាល័យ​នៅ​កណ្តាល​ទីក្រុងតូក្យូ​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង​៣ទសវត្សរ៍​

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលការិយាល័យជាមធ្យមនៅកណ្តាលទីក្រុងតូក្យូបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣១ឆ្នាំនៅខែកក្កដា ដោយសារការផ្លាស់ប្តូរទីតាំង និងពង្រីកការិយាល័យរបស់ក្រុមហ៊ុននានាជំរុញឱ្យម្ចាស់អគារដំឡើងថ្លៃជួល។

តម្លៃជួលជាមធ្យមនៅទូទាំងសង្កាត់ទាំង៥ នៅកណ្តាលទីក្រុងតូក្យូបានកើនឡើង១,២៨ភាគរយធៀបនឹងខែមិថុនា ដល់២៣.២៨៧យ៉េន (១៤៧ដុល្លារអាមេរិក) ក្នុងមួយ Tsubo (១ tsubo= ៣,៣ម៉ែត្រការ៉េ)។

តួលេខខាងលើជាជាការកើនឡើងប្រចាំខែលើកទី៣០ ជាប់ៗគ្នា និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩៥។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្រូវការនៅតែមានភាពរឹងមាំ ខណៈដែលក្រុមហ៊ុនកាន់តែច្រើនពង្រីកប្រតិបត្តិការរបស់ពួកគេ នាំបុគ្គលិកត្រឡប់មកការិយាល័យវិញ និងស្វែងរកកន្លែងធ្វើការដែលមានគុណភាពកាន់តែប្រសើរ ដើម្បីទាក់ទាញ និងរក្សាបុគ្គលិក។

ទន្ទឹមនឹងនេះ ការស្វែងរកកន្លែងការិយាល័យកាន់តែមានភាពពិបាក។ អត្រាការិយាល័យទំនេរបានធ្លាក់ចុះមកត្រឹម១,៩៥ភាគរយក្នុងខែកក្កដា ទាបជាងកម្រិត៥ភាគរយ ដែលត្រូវបានចាត់ទុកថាជាទីផ្សារមានតុល្យភាព។

កង្វះខាតនេះក៏កំពុងជំរុញឱ្យមានតម្រូវការសម្រាប់ការអភិវឌ្ឍអគារការិយាល័យថ្មីៗផងដែរ។ យោងតាមក្រុមហ៊ុន ​​CBRE បានឱ្យដឹងថា ចំនួនជាង៩០ភាគរយនៃទំហំការិយាល័យសរុបនៅក្នុងអគារធំៗចំនួន៤ ដែលគ្រោងនឹងបញ្ចប់នៅឆមាសទីពីរនៃឆ្នាំ២០២៦ ត្រូវបានជួលរួចហើយកាលពីខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here