ក្រុម​ហ៊ុន​ធំៗ​ចំនួន​៣​ចូល​រួមកិច្ច​ប្រជុំ​ទាក់​ទង​នឹង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ទីក្រុង​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗចំនួន៣ បានបើកកិច្ចប្រជុំជាមួយគណៈប្រតិភូ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពិនិត្យលើវឌ្ឍនភាព ការងារអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

លោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក្នុងបេសកកម្មត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា អង្គភាពគ្រប់គ្រងគម្រោង គណៈប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី តំណាងអគ្គនាយកដ្ឋាន ដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង តំណាងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD តំណាងក្រុមហ៊ុន YOOSHIN Engineering Corporation និងតំណាងក្រុមហ៊ុន ES International Consultants Co.,LTD. ជាច្រើនរូប។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោងដែលបានសម្រេច និងកំពុងអនុវត្តលើផែនការសក​ម្ម​ភាព ការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចលទ្ធកម្ម ព្រមទាំងពិនិត្យពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here