ដោយៈ ម៉ាណា
ភ្នំពេះញៈ លោកចាន់ តារា ឣនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងឣនុក្រឹត្យ ស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានជាតំណាងក្រសួង-ស្ថាប័នរដ្ឋ និងឣាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប។
កិច្ចប្រជុំបានពិនិត្យ និងស្វែងយល់លើខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងឣនុក្រឹត្យស្តីពី ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដែលអនុក្រឹត្យនេះបានកំណត់អំពីការរៀបចំ ការអភិវឌ្ឍ និងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីទ្រទ្រង់ដល់ការធ្វើនាវាចរណ៍ ការដឹកជញ្ជូន និងកំពង់ផែ។
អនុក្រឹត្យមានគោលដៅធានាសុវត្ថិភាពនាវាចរណ៍ រក្សាសណ្តាប់ធ្នាប់ផ្លូវទឹក ផ្តល់កាលានុវត្តភាពសម្រាប់ការវិនិយោគ អភិវឌ្ឍន៍បណ្តាញដឹកជញ្ជូន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកផងដែរ៕








