ក្រុមហ៊ុនធំៗអាមេរិកចាប់ដៃគ្នាដាក់ចេញលិខិតបញ្ជាក់ការទទួលបានវ៉ាក់សាំងដើម្បីជំរុញការធ្វើដំណើររបស់ប្រជាជនឡើងវិញ

ដោយ ៖ គង់ លាងហួរ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនសុខាភិបាលនៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បាន ប្រកាសគម្រោងមួយរួមគ្នាសម្រាប់លិខិតបញ្ជាក់ការទទួលបានការចាក់វ៉ាក់សាំងតាមប្រព័ន្ធឌីជីថល ដែលអាចប្រើប្រាស់តាមរយៈទូរសព្ទដៃ ដើម្បីបង្ហាញពីការទទួលបានការចាក់ថ្នាំការពារជំងឺកូវីដ១៩។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការផ្ដួចផ្ដើមគំនិតធ្វើលិខិតបញ្ជាក់ពីការទទួលបានការចាក់វ៉ាក់សាំងនេះ ដែលហៅកាត់ថា VCI មានការចូលរួមពីក្រុមហ៊ុន Mayo ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Oracle និងក្រុមហ៊ុន Salesforce។

ក្រុមហ៊ុនទាំងនេះបានឱ្យដឹងថា ពួកគេកំពុងធ្វើការស្វែងរកមធ្យោបាយ ដើម្បីទទួលបានព័តមានបញ្ជាក់បែបឌីជីថលមួយ ដែលត្រូវបានគេហៅវ៉ាក់សាំង PassPort ហើយអាចជាវិធីមួយជួយដល់ប្រជាជនអាចត្រឡប់ទៅធ្វើការ ទៅសាលារៀន ទៅជួបជុំ និងធ្វើដំណើរបានឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបង្កើនស្ដង់ដា សម្រាប់ច្បាប់ចម្លងឌីជីថល ដូចជាលិខិតការចាក់ថ្នាំបង្ការ និងអាចរក្សាទុកក្នុងកាបូបឌីជីថលបាន។

ការប្រកាសនេះកើតឡើងចំពេលមានការចាក់វ៉ាក់សាំងជាសកលដែលគួរតែបន្តពេញមួយឆ្នាំ។
សំណើរនេះកើតឡើងចំពេលមានភាពកក់ក្ដៅសម្រាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលទូរសព្ទស្មាតហ្វូននិងការព្រួយបារម្ភដែលឧបករណ៍កំពុងត្រូវបានប្រើសម្រាប់ឃ្លាំមើលរបស់រដ្ឋាភិបាល។

លោក Paul Meyer ស្ថាបនិកគម្រោងនេះ បាននិយាយថា “គោលបំណងរបស់យើង គឺដើម្បីអាចឱ្យបុគ្គលម្នាក់ៗ ក្នុងការរក្សាកំណត់ត្រាការចាក់វ៉ាក់សាំងរបស់ពួកគេ ដោយប្រើប្រព័ន្ធឌីជីថល”។

លោកបានថ្លែងបន្តថា “ការបង្កើតឱ្យមានស្ដង់ដាជាសកល និងកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ គឺជាចំណុចស្នូល នៃការខំប្រឹងរបស់គំនិតផ្តួចផ្តើម VCI ហើយពួកយើងទន្ទឹងរង់ចាំការគាំទ្រពីអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការអនុវត្ត និងធ្វើមាត្រដ្ឋានស្ដង់ដាសកល សម្រាប់ការធ្វើទិន្នន័យសុខភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here