ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធ៍នា បានជួបជាមួយលោក Nguyen Minh Vu សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសវៀតណាម ដើម្បីពិភាក្សាលើការជម្រុញការដឹកជញ្ជូនឲ្យបានកាន់តែកលូនជាងមុន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ភាគីវៀតណាមបានដំឡើងពន្ធលើទំនិញកម្ពុជាឆ្លងកាត់ និងការដឹកជញ្ជូនមានភាពយឺតយ៉ាវចូលមកាន់កម្ពុជា។
ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរ ជាពិសេសលើការតភ្ជាប់ ផ្លូវល្បឿនលឿនរបស់ប្រទេសទាំងពីរ- ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃ។
ការតភ្ជាប់ការដឹកជញ្ជូន តាមពីកំពង់ផែខេត្តកំពតកម្ពុជា ជាមួយនឹងកំពង់ផែសមុទ្ររបស់វៀតណាម និងការពិចារណាដំឡើងហេដ្ឋារចនាសម្ព័ន្ធព្រំដែនបន្ថែម ជំរុញដល់ការបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕








