ការធ្វើទំនើបកម្មឌីជីថលសម្រាប់វិស័យ SMEs ជាគន្លឹះជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ទោះបីជាបរិយាកាសអាជីវកម្មមានការលំបាកខ្លាំងនៅឆ្នាំ២០២០ ក៏ដោយ ក៏សន្ទុះនៃសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍មិនទទួលបានរងផលប៉ះពាល់នោះទេ។

ក្រុមហ៊ុន Google ក្រុមហ៊ុន Temasek និង Bain ថ្មីៗនេះបានរាយការណ៍ថា ប្រជាជនអាស៊ីអាគ្នេយ៍ចំណាយពេលជាមធ្យមមួយម៉ោងក្នុងមួយថ្ងៃ ក្នុងការប្រើប្រាស់ Internet កំឡុងពេលការរឹតបន្តឹងការធ្វើដំណើរ ខណៈការប្រើប្រាស់ Internet ទាំងនេះភាគច្រើនគឺដើម្បីទំនិញចាំបាច់ សុខភាព ការអប់រំ និងការកម្សាន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

តំបន់អាស៊ីអាគ្នេយ៍នេះមានអ្នកប្រើប្រាស់ Internet ថ្មីបន្ថែមចំនួន៤០លាននាក់ នៅក្នុងឆ្នាំ២០២០ ហើយអ្នកប្រើប្រាស់ទាំងនេះមាន៩៤ភាគរយ គឺអ្នកប្រើប្រាស់សេវាកម្មឌីជីថលថ្មី។

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយ និងដឹកជញ្ជួនអាហារ និងការប្រើប្រាស់តាមប្រព័ន្ធអនឡាញ បានកើនឡើង ខណៈសេដ្ឋកិច្ចឌីជីថលក្នុងតំបន់នេះបានឈានដល់១០០ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយប្រទេសវៀតណាម និងឥណ្ឌូនេស៊ីទទួលបានកំណើនទ្វេដង។ សេដ្ឋកិច្ចឌីជីថលនឹងអាចមានទំហំទឹកប្រាក់ទៅដល់៣០០ពាន់លានដុល្លារ នៅឆ្នាំ២០២៥។
ការពង្រីកសក្តានុពលដ៏ធំធេងនៃសេដ្ឋកិច្ចឌីជីថលពិតជាមានសារៈសំខាន់ណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចទាំងមូលរបស់តំបន់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចចម្រុះ និងស្វាហាប់នៅអាស៊ីអាគ្នេយ៍ ដូចជាសហគ្រាសខ្នាតតូច និងមធ្យម (MSMEs)។

ក្រុមហ៊ុន MSMEs មានចំនួន៩៥ភាគរយ ទៅ៩៩ភាគរយ នៃអាជីវកម្មសរុប និងបង្កើតការងារនៃចំនួនការងារសរុបក្នុងប្រទេសសមាជិកអាស៊ានទាំងអស់។ សហគ្រាសធុនតូច និងមធ្យមក៏ចូលរួមចំណែកពី៣០ភាគរយទៅ៥៣ភាគរយ ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសមាជិកនីមួយៗ។ ការធ្វើទំនើបកម្មឌីជីថលលើវិស័យ SMEs ក្នុងតំបន់ គឺចាំបាច់ណាស់ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល។

ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលក្នុងតំបន់ត្រូវតែពិចារណាលើគោលនយោបាយ ដែលជំរុញឱ្យមានការចូលរួមកាន់តែច្រើនរបស់ក្រុមហ៊ុន MSMEs នៅក្នុងសេដ្ឋកិច្ចឌីជីថល ជំរុញការបង្កើតថ្មី និងលើកកម្ពស់អាជីវកម្មទាំងនេះជាមួយនឹងសមត្ថភាពក្នុងការរីកចម្រើន និងវិនិយោគនាពេលអនាគត៕ The Jakarta Post

LEAVE A REPLY

Please enter your comment!
Please enter your name here