កម្ពុជា លុចហ្សំបួ ពិភាក្សាលើចំណុចអាទិភាពចំនួន៣ នៃកិច្ចសហប្រតិបត្តិការ

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាគ្នាជាមួយសមភាគីលុចហ្សំបួរ ដើម្បីពិភាក្សាលើកិច្ចការអាទិភាពសំខាន់ៗចំនួន៣។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួ ដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ និងទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់ស្ដីពី កម្មវិធីណែនាំសម្រាប់កិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីលោក Robert De Waha តំណាងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍លុចសំបួ (LuxDev) មន្ត្រីជាន់ខ្ពស់តំណាងរាជរដ្ឋាភិបាលលុចសំបួ និងតំណា​ងជាន់ខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ៦០នាក់។

គោលបំណងសំខាន់ នៃកិច្ចពិគ្រោះយោបល់ គឺដើម្បីពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ វិស័យអាទិភាព និងយន្តការភាពជាដៃគូក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើងក្នុងសេចក្តីព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣។

កិច្ចពិភាក្សាបានផ្តោតសំខាន់ លើវិស័យអាទិភាពចំនួន៣ រួមមាន វិស័យសុខាភិបាល បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ព្រម​ទាំងអន្តរវិស័យដូចជា យេនឌ័រ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចល្អ និងឌីជីថលនីយកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here