សេដ្ឋវិទូ៖ សេដ្ឋកិច្ច​ម៉ាឡេស៊ី​នឹង​ដាំ​ក្បាល​ចុះ​កាន់តែខ្លាំង​បន្ទាប់ពី​ការផ្ទុះ​ជំងឺកូ​វីដ១៩សារជាថ្មី

ដោយៈ​គង់ លាង​ហួរ

ម៉ាឡេស៊ីៈ សេដ្ឋវិទូ​មួយចំនួន​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី​នឹង​បន្ត​ធ្លាក់ចុះ​ក្នុង​ឆ្នាំ២០២១នេះ ក្រោយពី​ប្រទេស​នេះ បានប្រកាស​អនុវត្ត​វិធានការ​តឹងរឹង ដើម្បី​ទប់ស្កាត់​ការកើនឡើងថ្មីៗនៃ​ករណី​ជំងឺ​កូ​វីដ១៩ ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNBC នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី បានដាក់​បម្រាម​លើ​ការហាមឃាត់ ការធ្វើដំណើរ​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទូទាំងប្រទេស និង​បាន​បិទ​រដ្ឋ​ចំនួន៦ សម្រាប់​រយៈពេល២សប្តាហ៍ ចាប់ផ្ដើម​ពីថ្ងៃ​ពុធ​ម្សិលមិញ។ ប្រទេស​ម៉ាឡេស៊ី ក៏បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដែល​នឹង​អូសបន្លាយ​ដល់​ថ្ងៃ១ខែ សីហា​ឆ្នាំនេះ រឺ​មុន​ខែសីហា ប្រសិនបើ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩មានការ​ថយចុះ។

ប្រទេស​ម៉ាឡេស៊ី​គឺជា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធ្លាក់ចុះ​ខ្លាំង​បំផុត នៅក្នុង​ចំណោម​ប្រទេស ដែលជា​សមាជិក​អាស៊ី​នា​ចុងឆ្នាំ​នេះ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ព្យាករ​កាលពី​ខែតុលា ឆ្នាំមុន​ថា សេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី​នឹង​ថយចុះ​ដល់៦% ក្នុង​ឆ្នាំ២០២០ ខណៈ​សេដ្ឋកិច្ច​ប្រទេស​នេះ​បាន​កើនឡើង៤.៣%ក្នុង​ឆ្នាំ២០១៩ ។

លោក ALEX Holmes ជា​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន Capital Economics បាន​និយាយ​ក្នុង​របាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ការបិទទ្វារ​ទីក្រុង​មិនឱ្យ​ចេញចូល នា​រយៈពេល​ចុងក្រោយ​នេះ ទំនងជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ។ លោក​បានចង្អុលបង្ហាញ​ពី​រដ្ឋ​ចំនួន៦ ដែល​ស្ថិតក្រោម​ការបិទទ្វារ រួមមាន កូ​ឡា​ឡាំ​ពួរ និង Selangor ដែលមាន​ប្រជាជន​ចំនួន៥៧% និង​ផលិតផល​ក្នុងស្រុក​សរុប៦៥% ។

ការបិទទ្វារ​ក្រុង​នេះ​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ជា​ចលនា​មួយ​ក្នុងការ​គ្រប់គ្រង​ស្ថាន​ការ​ក្នុងប្រទេស ការហាមឃាត់​រាល់​ការជួប​ជុំគ្នា​ក្នុងសង្គម និង​បិទ​សាលារៀន ហើយ​អនុញ្ញាតឱ្យ​ត្រឹមតែ​ការធ្វើ​ជំនួញ​ណា ដែល​ចាំបាច់។

តំបន់​ប្រទេស ដែល​នៅសល់ ត្រូវ​បានដាក់​នៅក្រោម​វិធានការណ៍ ដែល​មិនសូវ​មានការ​រឹតបន្តឹង​ប៉ុន្មាន​នោះទេ។ សកម្មភាព​ធ្វើ​ជំនួញ​មួយ​ចំ​នយន ត្រូវបាន​អនុញ្ញាតឱ្យ​ប្រតិបត្តិការ ប៉ុន្តែ​សកម្មភាព​ដែល​ជាប់ទាក់ទង​នឹង​ការជួប​ជុំគ្នាធំៗ ត្រូវបាន​ហាមឃាត់។

សេដ្ឋវិទូ​មកពី​ក្រុមហ៊ុន UOB បាន​និយាយ​ក្នុង​របាយការណ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ការព្យាករណ៍​ពី​ការធ្លាក់ចុះ កំណើនសេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី គឺ​ការ​រឹតបន្តឹង ដែល​អូសបន្លាយ រហូតដល់​ចុងខែ​កុម្ភៈ។

ប៉ុន្តែ​សេដ្ឋកិច្ច​រង​ផលប៉ះពាល់​ពី​វិធានការ​ចុងក្រោយ​នេះ ទំនងជា​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ឆ្នាំមុន​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here