គម្រោង​សាង​សង់​ស្ពាន​កោះ​ខ្សាច់​ទន្លា​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​លំអិត​បន្ថែម​

ដោយៈ ចំណាន

    ភ្នំពេញៈ លោកនូ សុវត្ថិ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយកគម្រោងបានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូង (Kick-off Meeting) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD. (JAPAN)តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងធនាគារវិនិយោគអឺរ៉ុប (EIB) តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្រុមអ្នកជំនាញការអឺរ៉ុប និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីណែនាំខ្លួន និងពិភាក្សាលើផែនការការងារពាក់ព័ន្ធ និងទិសដៅបន្តរបស់គម្រោង KTB បន្ទាប់ពីក្រសួង និងសម្ព័ន្ធក្រុមហ៊ុន Chodai Co., Ltd. បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព ការរចនាប្លង់បច្ចេកទេសលម្អិត  និងការត្រួតពិនិត្យការសាងសង់ សម្រាប់គម្រោងសាងសង់ ស្ពានកោះខ្សាច់ទន្លា  កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

គម្រោងKTB នេះជាគម្រោងប្រើប្រាស់ហិរញ្ញប្បទាន សហប្រ​តិបត្តិការពីរធនាគារEIB ដែលមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់កម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here