ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារត្រៀមសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខដ៏ខ្លីនេះ។
នេះជាការដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារត្រៀមសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា -បារាំងលើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខដ៏ខ្លីនេះ នៅព្រះរាជាណាចក្រកម្ពុជា។
វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំចំនួនពីរលើករួចមកហើយកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៤ ដើម្បីជំរុញការផ្គូផ្គងធរុកិច្ច និងបង្កើនកិច្ចសហការឱ្យកាន់តែប្រសើរបន្ថែមទៀត រវាងរង្វង់ធុរកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជា ដើរតួជាយន្តការក្នុងការស្វែងយល់ និងជួយដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន៕









