យុវជនកម្ពុជាចូលរួមបង្ហាញពី The taste of Angkor នៅប្រទេសកូរ៉េ

ដោយៈ និស្ស័យ

    កូរ៉េៈ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួល និងដឹកនាំការរៀបចំស្តង់កម្ពុជា ក្នុង “ទិវារួមគ្នាAnsan ឆ្នាំ២០២៦” (ទិវារួមគ្នាប្រចាំឆ្នាំលើកទី១៩) ជាមួយក្រុមយុវជនកម្ពុជាជាច្រើនរូប។

ពិធីនេះសហការរៀបចំ ដោយសាលាទីក្រុងអានសាន និងមជ្ឈមណ្ឌលយុវជនសកលអានសាន រួមគ្នាជាមួយស្ថានទូតមួយចំនួន នៅប្រទេសកូរ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍រំលឹកខួបនេះ គឺជាការអបអរសាទរ នៃភាពសុខដុមរមនាពហុវប្បធម៌ ក្រោមប្រធានបទ “ទិវារួមគ្នា” ដើម្បីលើកកម្ពស់អន្តរកម្មឆ្លងវប្បធម៌ និងការរួមរស់ជាមួយគ្នា ដោយបង្ហាញនូវសកម្ម​ភាព ការសម្តែងវប្បធម៌ របាំប្រពៃណី តន្ត្រី និងទេពកោសល្យ តាមប្រទេសនីមួយៗ រួមទាំងស្តង់តាំងបង្ហាញវត្ថុសិល្បៈ សម្លៀកបំពាក់ប្រជាប្រិយ និងទេសចរណ៍ ស្តង់អាហារ ផ្តល់ជូនអាហារអន្តរជាតិពិសេសៗជូនអ្នកទស្សនា។

ក្នុងឱកាសនោះ ស្តង់ស្ថានទូតកម្ពុជា ក៌បានដាក់តាំងនូវវត្ថុសិល្បៈវប្បធម៌ ដូចជា រនាត នារីអប្សារ៉ា មុខហនុមាន មុខស្វា ក្រមា សៀវភៅមុខម្ហូបThe taste of Angkor និងសៀវភៅផ្សព្វផ្សាយទេសចរណ៍ប្រភេទជាច្រើន ហើយនៅលើឆាក ក៌មានការសម្តែងក្បាច់គុនល្បក្កតោ ដែលជាកេរ្ត៍តំណែលរបស់បុព្វបុរសខ្មែរ ជាមួយថ្ងៃដ៏រីករា​យនៃការផ្លាស់ប្តូរវប្បធម៌ ទទួលបានបទពិសោធន៍ជាសកល និងទំនាក់ទំនងដ៏មានអត្ថន័យ ជាមួយប្រជាជនមកពីជុំវិញពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here