ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំ ពិនិត្យសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័តុ្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាក់ព័ន្ធ។
នេះជាកិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំអន្តរក្រសួងនេះ បានធ្វើការពិភាក្សាអំពីយុទ្ធសាស្រ្តជំរុញធុរកិច្ចថ្មី (start-up)។
យោងតាមលោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឲ្យដឹងផងដែរថា គំនិតច្នៃប្រឌិត គួបផ្សំនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ មានសារសំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យបានឆាប់រហ័ស ដូចបទពិសោធន៍ នៃបណ្តាប្រទេសមួយចំនួនបានបង្ហាញ។
យ៉ាងណា ការណ៌នេះទាមទារឲ្យមានគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រពីរាជរដ្ឋាភិបាល និងការគាំទ្រពីវិស័យឯកជន។ ដូច្នេះយុទ្ធសាស្រ្តនេះ នឹងដើរតួសំខាន់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដើម្បីជំរុញវិស័យនេះ៕









