កម្ពុជា កូរ៉េរៀបចំកម្មវិធីK-POP World Festival នៅក្រុងសៀមរាប

ដោយៈ ចំណាន

    សៀមរាបៈ កម្ពុជា-កូរ៉េ រៀបចំកម្មវិធី K-POP World Festival ២០២៦ លើកទី៧ នៅខេត្តសៀមរាប ដើម្បីបង្កើនមិត្តភាពប្រទេសទាំងពីរឱ្យកាន់តែជិតស្និត។

កម្មវិធីនេះបានប្រារពធ្វើកាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ កម្ពុជា-កូរ៉េ បានសហការរៀបចំកម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៦ លើកទី៧ ដើម្បីលើកស្ទួយទំនាក់ទំនង និងបង្កើនមិត្តភាពប្រទេសកូរ៉េ កម្ពុជា-កូរ៉េ នៅផ្សារហេរីថេកវ៉ក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក លី សារី អភិបាលរងខេត្តសៀមរាប និងលោក គីម សង់ថេ (Kim Sungtai) អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលី សារី អភិបាលរងខេត្ត បានលើកឡើងថា សិល្បៈ K-Pop មិនត្រឹមតែជាទម្រង់នៃការកម្សាន្ត តាមរយៈបទចម្រៀង និងក្បាច់រាំ ដ៏មានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវាបានវិវត្តន៍ខ្លួនទៅជាចរន្តវប្បធម៌សកលដ៏មានឥទ្ធិពល។ លោកបន្តថា K-Pop គឺជាស្ពានដ៏រឹងមាំក្នុងការផ្សារភ្ជាប់វប្បធម៌កូរ៉េ ទៅកាន់ពិភពលោក ដោយបានធ្វើសមាហរ័ណកម្មនូវភាពច្នៃប្រឌិតថ្មីៗ បង្កើតបានជាមនោសញ្ចេតនារួម និងការចុះសម្រុងគ្នារវាងមនុស្សជាតិយ៉ាងអស្ចារ្យ។

លោក លី សារី បានបនបន្តថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែស្អិតរមួត។ លើសពីការសប្បាយរីករាយ សិល្បៈនេះ បានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយនូវតម្លៃវប្បធម៌ ភាសា និងអាហាររបស់កូរ៉េ ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ។

លោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រឮចាំខេត្តសៀមរាប ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឡើង ដើម្បីផ្ដល់ឱកាសឱ្យយុវជនកម្ពុជាបានបញ្ចេញសមត្ថភាព បង្ហាញនូវស្មារតីសាមគ្គីភាព និងដេញតាមក្តីសុបិនរបស់ពួកគេ។

កម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៦ លើកទី៧ មានការឧបត្ថម្ភជាថវិកាលើកទឹកចិត្តដល់បេក្ខជនដែលបានឈ្នះចាប់ពីជ័យលាភីលេខ១ ដល់លេខ៣ បន្ថែមពីនេះបេក្ខជន ដែលជាប់ជ័យលាភីលេខ១ នឹងទទួលបានឱកាសទៅប្រកួតវគ្គបឋម នៅទីក្រុងភ្នំពេញផងដែរ៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here