ក្រសួងផែនការនិងសភាពាណិជ្ជកម្មបើកកិច្ចប្រជុំទាក់ទងស្ថិតិផ្លូវការ

ដោយៈ ចំណាន

    ភ្នំពេញៈ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាស្ថិតិ បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាស្ថិតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្ថិតិលើកទី១៧។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យនិងពិភាក្សាលើឧបសម្ព័ន្ធ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពី ស្ថិតិផ្លូវការដែលបានចាត់តាំង និងសេចក្តីព្រាងសារាចរណែនាំស្តីពី ការដាក់ឱ្យប្រើប្រាស់តារាងប្រមូលទិន្នន័យស្ថិតិរដ្ឋបាលនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុប្រធាន និងលោកជំទាវ សមាជិក សមាជិកា នៃក្រុមប្រឹក្សាស្ថិតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here