ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលជាច្រកទ្វារអន្តរជាតិដ៏សំខាន់ ដែលតភ្ជាប់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានថ្លែងថា ខេត្តបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីអនុវត្តចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាល សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងប្រសិទ្ធភាព។
ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ និងការគាំទ្រដ៏រឹងមាំពីរាជរដ្ឋាភិបាល តាមរយៈផែនការយុទ្ធសាស្ត្រនានា រួមទាំងផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍វិនិយោគិន និងដៃគូអភិវឌ្ឍន៍ទាំងអស់ មកចូលរួមកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងភស្តុភារកម្មឈានមុខគេ នៅក្នុងតំបន់អាស៊ាន៕







