មន្រ្តីជាន់ខ្ពស់CDCពិភាក្សាជាមួយទូតអាល្លឺម៉ង់ដើម្បីពង្រីកកិច្ចសហការទ្វេរភាគី

ដោយៈ ចំណាន

    ភ្នំពេញៈ លោកអ៊ឹម សួរ អគ្គលេខាធិការរង នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក./ក.អ.ក) បានទទួលជួបពិភាក្សាការងារ ជាមួយលោកStefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។

ក្នុងជំនួបនេះក៏មានការចូលរួមពីកញ្ញា Norakvattey រួមទាំងគណៈប្រតិភូនៃស្ថានទូតសហព័ន្ធអាល្លឺម៉ង់ និងតំណាងអង្គការ Plan International Cambodia ដែលចូលរួមក្នុងយុទ្ធនាការភាពជាអ្នកដឹកនាំរបស់យុវតី Girls Takeover Campaign ដែលមានគោលបំណងបង្កើនឱកាសសម្រាប់យុវជន ក្នុងការអភិវឌ្ឍសមត្ថភាពភាពដឹកនាំ និងការចូលរួមក្នុងការសម្រេចចិត្តសម្រាប់អនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះបានផ្តោតលើការផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងពិភា​ក្សាការលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជន ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here