ក្រសួងទេចរណ៍ចុះកិច្ចសហប្រតិបត្តិការជាមួយSingapore Airlineជាមួយនឹងការអញ្ជើញKOLsល្បីៗមកកាន់កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានអញ្ជើ​ញជាអធិបតី ក្នុង“ពិធីចុះហត្ថលេខា រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) និងក្រុមហ៊ុន Singapore Airlines (SQ)» ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយកញ្ញា Rachel Tan អនុប្រធានផ្នែកទីផ្សារ និងម៉ាកយីហោ នៃក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និងលោក គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

SIA និងCTB នឹងសហការវិនិយោគរួមគ្នា ក្នុងទំហំទឹកប្រាក់ ១៤០,០០០ដុល្លារ ដើម្បីរៀបចំយុទ្ធនាការទីផ្សារ និងផ្សព្វផ្សាយរួមគ្នា ដែលមាន ដូចជា ការរៀបចំដំណើរកម្សាន្តស្វែងយល់ ពីសក្ដានុពលទេសចរណ៍ សម្រាប់អ្នកផលិតមាតិកាអន្តរជាតិល្បីៗ (KOLs) មកពីប្រទេសអូស្ត្រាលី បារាំង និងសិង្ហបុរី។

លើសពីនេះSIA និងCTB ក៏នឹងសហការគ្នាដើម្បីផ្សព្វផ្សាយទេស​ចរណ៍កម្ពុជា នៅទីផ្សារផ្សេងទៀតដូចជា ប្រទេសឥណ្ឌា ក្នុងរយៈពេលវែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here