មន្រ្តីកម្ពុជាបានចូលរូមលើកកំពស់ចំណេះដឹងផ្នែកនគរូបនីយកម្មនៅអង់គ្លេស

ដោយៈ ម៉ាណា

    ក្រុងឡុងដ៏ៈ មន្រ្តីកម្ពុជាបានចូលរួម វគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ចំណេះដឹងផ្នែកនគរូបនីយកម្ម ដើម្បីការអភិវឌ្ឍប្រកប​ដោយចីរភាព (Leveraging Urban Knowledge Toward Sustainable Development) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

លោក សួន និមល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើចំណុចសំខាន់ៗចំនួន ៥ រួមមាន៖ (១) ការលើកកម្ពស់សន្តិសុខសុវត្ថិភាពទឹក (២) ការកែលម្អសេវាកម្មផ្គត់ផ្គង់ទឹកស្អាត។

(៣) ការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធទីក្រុង (៤) ការដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទឹកស្អាត និងទឹកកខ្វក់ និង (៥) ការស្វែងយល់ពីបទពិសោធន៍ បណ្តាប្រទេសនានា ក្នុងការអភិវឌ្ឍទីក្រុងក្រោមលក្ខខណ្ឌថវិកាមានកម្រិត។

វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសដ៏វិសេសវិសាល ក្នុងការនាំយកចំណេះដឹង និងបច្ចេកវិទ្យាទំនើបៗ ដើម្បីយកមកអនុវត្តក្នុងការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេសឱ្យកាន់​តែស្អិតរមួតបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here