មន្រ្តីជំនាញចូលរូមវេទិកាអន្តរជាតិមួយនៅប្រទេសហ្វីលីពីន

ដោយៈ និស្ស័យ

    ហ្វីលីពីនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសំ សិទ្ធិសេរី បានអញ្ជើញចូលរួមកម្មវិធី Digital and Green Innovation Forum Asia-Pacific ដែលរៀបចំឡើងដោយGIZ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី២១ ដល់២៤ ខែមេសា ឆ្នាំ២០២៦។

ក្នុងវេទិកានេះ លោកសំ សិទ្ធិសេរី បានបង្ហាញ និងចែករំលែកបទពិសោធពាក់ព័ន្ធ នឹងការអភិវឌ្ឍវិស័យឌីជីថល ការរៀបចំគោលនយោបាយ និងការជំរុញប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ និងធុរកិច្ចថ្មីឌីជីថល ព្រមទាំងបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះក៏បានលើកឡើងអំពីសារៈសំខាន់ នៃបរិស្ថានសាកល្បងនវានុវត្ត​ (Innovation Sandbox) ក្នុងការអនុញ្ញាតឱ្យសាកល្បង និងអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដោយមានការគ្រប់​គ្រងហានិភ័យសមស្រប ដើម្បីគាំទ្រដល់នវានុវត្តន៍ឌីជីថល។

កម្មវិធីនេះបានប្រមូលផ្តុំតំណាងពីរដ្ឋាភិបាល អង្គការអន្តរជាតិ និងវិស័យឯកជន ពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រឹងការសហប្រតិបត្តិការ ការចែករំលែកបទពិសោធ និងការជំរុញនវានុវត្តន៍បច្ចេកវិទ្យា សម្រាប់អនាគតប្រកបដោយចីរភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here