ក្រុមមន្រ្តី និងវិស័យឯនជនពិភាក្សាពីប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងរ៉ែនិងថាមពល និងសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាស្តីពី គោលការណ៍ និងការអនុវត្តបញ្ចីថ្លៃប៉ះប៉ូវ សម្រាប់អ្នកប្រើប្រាស់ ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។

ក្រុមមន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជា​ មានរៀបចំកិច្ចប្រជុំពិភាក្សា រវាងសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា​ស្តីពី គោលការណ៍ និងការអនុវត្តបញ្ចីថ្លៃប៉ះប៉ូវ សម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ក្រោមក្របខ័ណ្ឌក្រុមការងារ “ញ” “ផ្នែកថាមពល និងធនធានរ៉ែ” នៃយន្តការវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាអ៊ុន យុទ្ធី សហប្រធានក្រុមការងារ “ញ” តំណាងផ្នែកឯកជន និងលោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកនៃក្រុមការងារ “ញ” ផ្នែកឯកជន និងមន្ត្រីពាក់ព័ន្ធ នៃអាជ្ញាធរអគ្គិសនីកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សា លើបញ្ហាមួយចំនួនដូចជា ទី១ ពិនិត្យ ពិភាក្សាលើសំណើ សំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធនឹងថ្លៃប៉ះប៉ូវ សម្រាប់អ្នកប្រើប្រាស់ ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។

ទី២ ស្វែងយល់ និងស្តាប់បឋកថាខ្លីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ទាក់ទងនឹងនីតិវធី គោលការណ៍ និងបទប្បញ្ញាត្តិផ្សេងៗទាក់ទងនឹងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូល ដើម្បីឱ្យក្រុមការងារផ្នែកឯកជនស្វែងយល់ ផ្សព្វផ្សាយបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here