ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារK-OPT របស់វិទ្យាស្ថាន AgroParisTech។
កិច្ចប្រជុំនេះដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ K-OPT របស់វិទ្យាស្ថានAgroParisTech ដឹកនាំដោយលោកJean Antoine FABY នាយកនៃ វិទ្យាស្ថានAgroParisTech ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្លាស់ប្ដូរយោបល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយវិទ្យាស្ថាន AgroParisTech និងទទួលស្វាគមន៍ក្រុមសិក្ខាកាម នៃកម្មវិធីអនុបណ្ឌិតប្រតិបត្តិលើកទី១០ (ទឹកសម្រាប់ទាំងអស់គ្នា)។
សិក្ខាកាមទាំងអស់អញ្ជើញមកពី២៤ប្រទេស រួមមាន៖ Africa, Asia and Eurasia ក្នុងនោះក៏មានសិក្ខាកាម ដែលមកពីអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ៕









