ដោយ៖ សាវុធ
ភ្នំពេញ៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅដល់ចំណេះដឹងនិងជំនាញគ្រប់គ្រង ក្នុងការចាត់ចែងនិងការធ្វើផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវនិងឆ្លាតវៃ ដែលជាផ្នែកដ៏សំខាន់មួយនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។
ចំណេះដឹងនិងជំនាញជាមូលដ្ឋានផ្នែកហិរញ្ញវត្ថុ គឺជាការចេះគិតគូរអំពីចំណូលចំណាយ ព្រមទាំងចេះធ្វើផែនការចំណាយ សមស្របទៅនឹងចំណូលរបស់ខ្លួន។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតបរិយាប័ន្នហិរញ្ញវត្ថុ ដោយជំរុញឱ្យប្រជាជនអាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែច្រើន។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវមានកាតព្វកិច្ចផ្ដល់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ព្រមទាំងធានាថាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ត្រូវបានការពារយ៉ាងត្រឹមត្រូវ។
ម្យ៉ាងវិញទៀត ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏នឹងជួយជំរុញឱ្យមានស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការពង្រឹងវិន័យទីផ្សារផងដែរ៕







