ខេត្តសៀមរាបដាក់ដំណើរការជាផ្លូវការនូវបន្ទប់ប្រឹក្សាយោបល់ ក្រោមការជួយគាំទ្រពីអង្គការUNFPA និងអង្គការPTO

ដោយៈ ចំណាន

សៀមរាបៈ ​រដ្ឋបាលខេត្តសៀមរាប បានសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវបន្ទប់​ប្រឹក្សា​យោបល់​ ក្រោមការ​ជួយគាំទ្រពី​អង្គការ​ UNFPA និង​អង្គការ​ PTO។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ​លោកស្រី​ ម៉ននី​ រង្សី​ អភិបាល​រង​ខេត្ត​ តំណាង​អភិបាល​ខេត្ត​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទប់ពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង​ការ​បំពេញ​បន្ថែម​ផ្នែក​សេវា​ នៅ​សាលាឃុំ​សំរោង​យា​ ស្រុក​ពួក​ ដោយមានការ​ចូលរួម​ពី​លោក​ស្រី​ អភិបាល​រង​ស្រុក​ លោក​ស្រី​ តំណាង​អង្គការ​UNFPA និង​អង្គការ​ PTO ​ លោក​ លោកស្រី​ក្រុម​ប្រឹក្សាឃុំ​ មេឃុំ​ មេភូមិ​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​ ក្នុង​ឃុំសំរោង​យា​។

ក្នុងពិធីសម្ពោធនេះផងដែរ ក៏នឹងផ្តល់ពត៌មានដល់ ជនភៀសសឹក និងស្ត្រីរងគ្រោះដោយសារអំពើហិង្សា ទាក់ទងនឹងយេនឌ័រអោយ បានដឹង អំពីសេវាប្រឹក្សាយោបល់ប្រកបដោយ សុវត្ថិភាពសម្រាប់ស្រីនិងកុមារីផ្តល់ពត៌មានជូនដល់មន្ត្រី ផ្តល់ព័ត៌មានជូនអ្នកផ្តល់សេវាថ្នាក់មូលដ្ឋានអោយ បានដឹង អំពី អំពើហិង្សាទាក់ទងនឹង យេនឌ័រក្នុងបរិបទគ្រាអាសន្ន ភាពងាយរងគ្រោះដែលអាចកើតឡើង ទាក់ទងនឹងអំពើហិង្សាយេនឌ័រ ក្នុងគ្រាអាសន្នព្រមទាំងការផ្តល់ជាចំណេះដឹង ជូនដល់មន្ត្រីផ្តល់សេវាថ្នាក់មូលដ្ឋានអោយបានដឹង អំពីមូលដ្ឋានសំខាន់ៗក្នុងការធ្វើការងារឆ្លើយតបនឹង អំពើហិង្សាផ្នែកយេនឌ័រក្នុងគ្រាអាសន្នក្នុងពិធីសម្ភោធនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here