មន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកជំរុញឱ្យសហរដ្ឋអាមេរិកបន្តយកពន្ធលើ ទំនិញនាំចូលពីចិន

ដោយៈគង់ លាងហួរ

វ៉ាស៊ីនតោនៈ អ្នកតំណាងក្រសួងពាណិជ្ជកម្មអាមេរិក របស់រដ្ឋបាលលោកដូណាល់ ត្រាំ (Donald Trump) បានជំរុញឱ្យប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិន (Joe Biden) បន្តយកពន្ធ ដែលបានដាក់លើប្រទេសចិន ដើម្បីរក្សាបានតុល្យភាពនៃអំណាចនៅទីក្រុងវ៉ាស៊ីនតោន។

នៅក្នុងកិច្ចសម្ភាសមួយជាមួយ The wall street Journal អ្នកតំណាងក្រសួងពាណិជ្ជកម្មលោក Robert Lighthizer បានការពារគោលនយោបាយរបស់លោកត្រាំ លើការបន្ថែមពន្ធលើទំនិញចិន ដែលមានប្រាក់រាប់រយលានដុល្លារ ដែលចាប់ផ្តើមអនុវត្តន៍ចាប់​ពីឆ្នាំ២០១៨។

លោកLighthizer បាននិយាយថា “ពួកយើងបានផ្លាស់ប្ដូររបៀបគិតរបស់ប្រជាជនអាមេរិក ចំពោះចិន ហើយការដាក់ពន្ធលើទំនិញចិន នឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកធ្វើការអាមេរិក បើទោះជាសេដ្ឋវិទូខ្លះមិនយល់ស្របគោលនយោបាយនេះក៏ដោយ”។លោកបានបន្តថា “ពួកយើងបានផ្លាស់ប្ដូររបៀបគិតរបស់ប្រជាជន ចំពោះការធ្វើពាណិជ្ជកម្ម ហើយក្ដីសង្ឃឹមរបស់ខ្ញុំ នឹងនៅតែមានចំពោះការផ្លាស់ប្តូរនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Lighthizer បានប្រឆាំងនឹងការវិលទៅរកស្ថានភាពនយោបាយ នៃទសវត្ស​រ៍ឆ្នាំ១៩៩០ក្នុងរដ្ឋវ៉ាស៊ីនតោន ដែលលោកបានផ្ដោតជាសំខាន់ លើការបើកកិច្ចពិភាក្សាជាច្រើនជាមួយក្រុងប៉េកាំង (មិនមានលទ្ធផលអ្វីសោះ) ហើយលោកបានលើកឡើងថា ពួកគេទាំងអស់គ្នាខ្ជះខ្ជាយពេលវេលា។

លោកដូណាល់ ត្រាំ បានធ្វើយុទ្ធនាការលើការលុបបំបាត់ ឱនភាពជាមួយចិន ក្រោមហេតុផលថា ទីក្រុងប៉េកាំងបានធ្វើពាណិជ្ជកម្ម ដោយមិនមានភាពស្មោះត្រង់ និងចោតប្រកាន់ប្រទេសចិន ដែលបង្ខំក្រុមហ៊ុនបរទេសផ្ដល់បច្ចេកវិទ្យារបស់ពួកគេ ដើម្បីធ្វើជំនួញនៅក្នុងប្រទេសរបស់ខ្លួន។

សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឱ្យកក្រើកទីផ្សារពិភពលោក បានបង្កើតភាពមិនប្រាកដប្រជា និងកាត់បន្ថយការធ្វើពាណិជ្ជកម្ម រវាងប្រទេសមានសេដ្ឋកិច្ចធំបំផុត២លើពិភពលោក។

ប្រទេសចិនប្រឈមមុខនឹងការបង់ពន្ធ ដែលមានទំហំទឹកប្រាក់៣៧០ពាន់លានដុល្លារពីការដាក់ពន្ធគយបន្ថែមរបស់អាមេរិក។ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមនាដើមឆ្នាំមុន ដើម្បីទិញទំនិញ និងសេវាកម្មតម្លៃ២០០ពាន់លានដុល្លារ ពីអាមេរិក ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here