ក្រសួងពង្រឹងធនធានមនុស្សលើការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលដល់វិស័យSMEs

ដោយៈ ចំណាន

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។

កម្មវិធីនេះ ជាកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំង៤២២នាក់ មកពី២៤៩សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ។

លោកជា វ៉ាន់ដេតបានបញ្ជាក់ថា “សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្នុងការជំរុញផលិតផលក្នុងស្រុកជំនួសការនាំចូល”។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗ រួមមាន (១) សហគ្រិនត្រូវទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពផលិត​កម្ម​ ដែលជាផ្នែកសំខាន់នៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ប្រកបដោយបរិយាបន្ន។

(២)ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល៖ ក.ប.ទ. នៅតែបន្តជំរុញ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់អាជីកម្មក្នុងស្រុក តាមរយៈគម្រោង​ ថ្នាលសម្រាប់ប្រតិបត្តការអាជីវកម្ម​ (៣) ជំរុញការអភិវឌ្ឍជំនាញ​ តាមរយៈ​ការ​បណ្តុះបណ្តាល​​ដោយវាគ្មិនក្នុងស្រុក​ និងវាគ្មិនល្បីៗ​ មកពីក្រៅប្រទេស​ ជាពិសេសបញ្ចូលចំណេះដឹងស្ដីពីបញ្ញាសិប្បនិម្មិត។

(៤) រៀបចំសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យា ឌីជីថល (Digital Tech Center) ដើម្បីផ្តល់ជាទីកន្លែងធ្វើការរួម(Co-working Space) បន្ទប់បណ្តុះបណ្តាល និងបណ្តាញទំនាក់ទំនងសម្រាប់សហគ្រិន និង(៥) លើកទឹកចិត្តដល់ធុរកិច្ចជន និងសហគ្រិនទាំងអស់ ក្នុងការរកឱកាសពង្រីកអាជីវកម្មតាមរយ: “សួនឌីជីថលកម្ពុជា” ដែលជាការបោះជំហានដ៏សំខាន់ ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់បំប្លែងអាជីវកម្មបែបប្រពៃណី ឱ្យទៅជាអាជីវកម្មវៃឆ្លាត ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here