NBC និង JICAផ្តោតលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំសិក្ខាសាលាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ តួនាទី និងទស្សនវិស័យ”។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកយឹម លាត ទេសាភិបា​លរង ធនាគារជាតិនៃកម្ពុជា និងលោកស្រី Miki Watanabe តំណាងJICA នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អ្នកស្រាវជ្រាវ និងនិស្សិត សរុបប្រមាណ១០០រូប។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីសារៈសំខាន់នៃបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធផលស្រាវជ្រាវពាក់ព័ន្ធ ព្រមទាំងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការគាំទ្រ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ ប្រសិទ្ធភាព និងចីរភាព។

ក្នុងឱកាសនេះ លោកយឹម លាត បានសង្កត់ធ្ងន់លើការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី និងក្រុមងាយរងគ្រោះ ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ សំដៅជំរុញការប្រើប្រាស់ សេវាហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ។ សិក្ខាសាលានេះក៏បានរំលេច ពីតួនាទីសំខាន់នៃគោលនយោបាយផ្អែកលើភស្តុតាងស្រាវជ្រាវ និងការបន្តកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងJICA ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ឱ្យមានភាពច្នៃប្រឌិតទូលំទូលាយ និងចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here