ក្រសួងដែនដីសហការជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជាដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ

ដោយៈ ចំណាន

    ភ្នំពេញៈ កិច្ចសហប្រតិការរវាងក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) ដើម្បីលើកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

វាជាកិច្ចសហប្រតិបត្តិការគម្រូមួយ ដែលបង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

តាមរយៈផេកផ្លួវការរបស់ក្រសួងបានឲ្យដឹងថា ពីនេះទៅមុខ សូមសម្ព័ន្ធសហគមន៍កសិករកម្ពុជា សហការជាមួយក្រសួង ដ.ន.ស ងាកមកគិតគូរ ពីការលើកកម្ពស់ជីវភាពបងប្អូនពលរដ្ឋយើង ឱ្យប្រសើរឡើង គិតគូរពីក្រុមគ្រួសារនៅតាមភូមិ ដោយកំណត់នូវតម្រូវការចាំ​បាច់ដែលយើងអាចជួយគាំទ្រពួកគាត់ ដែលជាកិច្ចការដ៏ត្រឹមត្រូវសម្រា​ប់ជួយកសិករយើង ធ្វើយ៉ាងណាឱ្យគាត់មានលំនៅឋាន រស់នៅសមរម្យ ម្ហូបលើតុ មានប្រាក់សន្សំ កូនទៅរៀន និងមានពេលវេលាលំហែជួបជុំគ្រួសារ ដែលនេះជាផ្នែកមួយជួយ កសាងខឿនសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here