មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចែករំលែកបទពិសោធន៍ដល់ប្រទេសទ័ម័រខាងកើត

ដោយៈ ចំណាន

    ឌីលីៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកពេជ ឫទ្ធី បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធី “កិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីប្រទេសទីម័រខាងកើត ក្នុងអាស៊ាន៖ ការជំរុញគោលដៅអភិវឌ្ឍន៍ តាមរយៈសមាហរណកម្មក្នុងតំបន់” នៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត។

កិច្ចសន្ទនានេះធ្វើឡើង ក្រោមការរៀបចំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការប្រទេសទីម័រខាងកើត ដោយសហការជាមួយ លេខាធិការដ្ឋានអាស៊ាន និងធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទីម័រខាងកើត ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននានាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការយល់ដឹងអំពីវិធី នៃការទទួលបានផលប្រយោជន៍ ពីសមាជិកភាពរបស់ប្រទេសទីទីម័រខាងកើត នៅក្នុងអាស៊ាន និងការរៀបចំផែនការយុទ្ធសាស្រ្តជាតិ ជាពិសេសទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងវិស័យឯកជន។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានចែករំលែកអំពីបទពិសោ​ធន៍កម្ពុជា ក្នុងការតម្រង់គោលនយោបាយជាតិ ឱ្យស្របតាមកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ពីសារៈសំខា​ន់នៃការជំរុញសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់បៃតង ព្រមទាំងបានផ្តល់អនុសាសន៍ ឲ្យប្រទេសទីម័រខាងកើត ប្រើប្រាស់ទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីបង្កើនអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here