ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោករស់ វណ្ណា បានបើកកិច្ចពិភាក្សាលើផែនការ សកម្មភាពការងារ សម្រាប់ត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលនៃកម្មវិធី “ការអភិវឌ្ឍសមត្ថភាពនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (PWSSP)។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងារជាមុន សម្រាប់ត្រៀមរៀបចំសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលនៃកម្មវិធី “ការអភិវឌ្ឍសមត្ថភាពនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលនឹងរៀបចំឡើងនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខ នៅរាជធានីភ្នំពេញ៕









