ក្រសួងពិភាក្សាពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឆ្នាំ២០២៧ ២០២៩

ដោយៈ ចំណាន

    ភ្នំពេញៈ មម្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបា​នបើកកិច្ចប្រជុំសម្របសម្រួល និងពិភាក្សាលើបញ្ជីបេក្ខភាព គម្រោងវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩។

កិច្ចប្រជុំនេះផ្តោយលើកិច្ចពិភាក្សា​ទាក់ទងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់និងប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសឿន ប៊ុនលី អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល និងពិភាក្សាលើបញ្ជីបេក្ខភាព គម្រោងវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ ក្នុងក្របខណ្ឌឥណទានថវិកាជំពូក២១ និងជំពូក៦១ លើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ ចម្រោះទឹកកខ្វក់និងប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដោយមានការអញ្ជើញចូលរួមពីលោកអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងមន្រ្តីជំនាញពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺ ១)ពិភាក្សាលើគោលការណ៍រួមក្នុងការរៀបចំបញ្ជីបេក្ខភាព គម្រោងវិនិយោគសាធារណៈ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ និង២ ពិភាក្សាលើបញ្ជីបេក្ខភាពគម្រោងវិនិយោគសាធារណៈ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ ដែលទទួលបានពីអគ្គនាយកដ្ឋានចម្រោះទឹកកខ្វក់ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីឱ្យស្របតាមការចង្អុលបង្ហាញ និងការកំណត់ទិសដៅ គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here