ដោយៈ ចំណាន
ប្រទេសចិនៈ ខេត្តព្រះសីហនុ និងខេត្តហៃណានរបស់ចិន បានសហការគ្នា លើដំណើរការឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព។
ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ លោកZou Guang អភិបាលរងខេត្តហៃណាន នាឱកាសចូលរួមវេទិកាសកលស្តីពី ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរី នៅទីក្រុងប៉អាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រវាងខេត្តព្រះសីហនុ និងខេត្តហៃណាន៕










