ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ អនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យលើវឌ្ឍនភាពការងារអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកាអង្គភាពគ្រប់គ្រងគម្រោង និងតំណាងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD ជាច្រើនរូបផងដែរ។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោងទាំងសកម្មភាព ថវិកា បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីអោយការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធិពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕









