រដ្ឋាភិបាលដាក់ចេញទិសដៅកសាងទ្រនំសុភមង្គល ភូមិឋាន ក្សេមក្សាន្ដ និងបុរីជនបទ

ដោយៈ ម៉ាណែត

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញជាត្រីវិស័យ តម្រង់ទិសសង្គមជាតិយើងទាំងមូល និងដើម្បីធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូប មានលំនៅឋានសមរម្យសម្រាប់រស់នៅ។

គំរោងនោះ គឺទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទ គឺជាទិសដៅការងាររបស់ក្រសួងដែនដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ពីនេះទៅមុខ ការធ្វើផ្ទះ មិនមែនគ្រាន់តែសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ តម្លៃនៃគ្រួសារ និងគុណតម្លៃនៃជីវិត ដែលបង្កលក្ខណៈឱ្យក្រុមគ្រួសារ ឪពុកម្តាយ កូនចៅ និងជីដូនជីតា អាចរស់នៅជួបជុំជាទ្រនំសុភមង្គល។

លោកបានអំពាវនាវ ឲ្យគ្រប់ភាគីពាក់ព័ន្ធជួយគ្នា ដើម្បីឱ្យប្រជាជនយើងអាចរក្សាប្រាក់ចំណូល បង្កើនប្រាក់សន្សំ និងបន្ថយបំណុលគ្រួសារ ដែលជាកត្តាធ្វើឱ្យលំនៅឋានរុងរឿងជាងមុន និងកកើតច្រើនជាងមុន។

វេទិកាស្ដីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ដ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ដ និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជារៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ក្រោមជំនួយរបស់ប្រទេសអូស្រ្តាលី នាទឹស្តីការក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here