មជ្ឈមណ្ឌលឧត្តមភាពយានយន្តបានបើកដំណើរការនៅកម្ពុជាក្រោមការគាំទ្រពីភាគីអូស្រ្តាលី

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធី បើកដំណើរការមជ្ឈ​មណ្ឌលបណ្តុះបណ្តាលជំនាញ ក្នុងវិស័យយានយន្តនៅកម្ពុជា។

ជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្រោមភាពជាដៃគូរវាងក្រសួ​ងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានBendigo Kangan (BKI) អូស្ត្រាលី ដោយមានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា អេស ខេមបូឌា នឹងដើរតួនាទីជាវេទិកាឈានមុខ ក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្ត ហើយមានគោលបំណងលើកកម្ពស់ស្តង់ដា ពង្រឹងការត្រៀមខ្លួនចូលធ្វើការ និងណែនាំវិធីសាស្ត្រ “រៀនផង ធ្វើការផង” ដោយយកគំរូតាមប្រព័ន្ធសិស្សរបស់អូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ

កិច្ចសហប្រតិបត្តិការនេះ ផ្តោតលើអាទិភាពយុទ្ធសាស្ត្រចម្បងចំនួន៥ដូចជា៖ (១) ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី (២) នវានុវត្តន៍ និងគម្រោងសាកល្បង (៣) ការបំប្លែងឌីជីថលក្នុង TVET, (៤) ការសម្របសម្រួលគោលនយោបាយ និង(៥) ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។

តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សារបស់BKI និងបច្ចេកវិទ្យាឧស្សា​ហកម្មទំនើបរបស់ ក្រុមហ៊ុនអ អិម អេ (ខេមបូឌា) មិនត្រឹមតែបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលមួយប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតមជ្ឈមណ្ឌលគំរូ សម្រាប់នវានុវត្តន៍ក្នុងការវិភាគវិនិច្ឆ័យ យានយន្តអគ្គិសនី និងសុវត្ថិភាព ហើយក៏ធានាថា សិស្សបញ្ចប់ការសិក្សាមានភាពត្រៀមខ្លួនសម្រាប់ការងារតាំងពីថ្ងៃដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here